គ្រូទីម័រខាងកើត ថា នឹងលេងទល់ម្ចាស់ផ្ទះកម្ពុជាដោយរីករាយ
លោក Park Soon Tae គ្រូបង្គោលក្រុម U22 ទីម័រខាងកើតបានលើកឡើងថា “៖ ចំពោះការប្រកួតជាមួយកម្ពុជា យើងនឹងលេងជាមួយភាពរីករាយ ព្រោះយើងបានលេងជាមួយក្រុមម្ចាស់ផ្ទះ ដែលវាជាការប្រកួតមួយដ៏ល្អមួយ ។ សម្រាប់ការរៀបចំក្រុមគឺយើងបានត្រៀមខ្លួនជាង ២ ខែកន្លងមកម្ល៉េះ ដូច្នេះក្នុងការប្រកួតជាមួយក្រុមម្ចាស់ផ្ទះនាថ្ងៃស្អែក កីឡាកររបស់យើងទាំងអស់គ្នានឹងលេងជាមួយភាពរីករាយ។”
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងថ្លែងបែបនេះមុនជំនួបវគ្គចែកពូលបាល់ទាត់បុរសអាយុក្រោម២២ឆ្នាំដែលក្រុមទាំង២នឹងប៉ះគ្នានៅម៉ោង៧យប់ ថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ។
គេចាំបានថា កាលខែកុម្ភៈ ឆ្នាំ២០២២ ទីម័រខាងកើតបានទម្លាក់កម្ពុជាក្នុងក្រុមកម្រិតអាយុក្រោម២៣ឆ្នាំពីការប្រកួត AFF U23 Championship នៅមរតកតេជោ។ ប៉ុន្តែបច្ចុប្បន្ននេះ ទីម័រខាងកើតស្ថិតក្រោមការដឹកនាំពីគ្រូបង្គោលថ្មី៕