
Messi និងឪពុកផ្ដាំប្រធានក្លិប Barca កុំនិយាយរឿងវិលទៅ Camp Nou
Lionel Messi និងឪពុករបស់ខ្លួន គឺលោក Jorge បានផ្ដាំទៅលោក Joan Laporta ប្រធានក្លិប FC Barcelona ថា កុំឲ្យនិយាយរឿងកំពូលកីឡាករឆ្នើមរូបនេះជុំវិញការវិលទៅ Camp Nou វិញ។
កន្លងមកលោក Laporta តែងតែនិយាយរឿង Messi ចេញពី Barcelona ហើយថា បើទៅ Camp Nou វិញ ទាល់តែ free ព្រោះប៉ះពាល់ដល់ Financial Fair Play។ ប្រធានក្លិបរូបនេះក៏និយាយដែរថា ការចេញរបស់ Messi ទៅ Paris Saint Germain ក៏ដោយសារតែអំណាចទឹកប្រាក់។
Messi មិនសប្បាយចិត្តឡើយចំពោះការលើកឡើងរបស់លោក Laporta ព្រោះអាចមានអ្នកយល់ច្រលំលើគេថាចេញពី Barcelona ព្រោះតែសម្លឹងលុយជាធំ។
ទោះបីជាមានការផ្ដាំផ្ញើបែបនេះ លោក Laporta ហាក់នៅតែផ្លែផ្ការឿងនេះដដែលក្នុងសប្ដាហ៍នេះ។ យ៉ាងណា បើតាម Daily Mail ខ្សែប្រយុទ្ធឆ្នើម Messi នឹងបន្តរួមរស់នៅ Paris Saint Germain៕