Ten Hag ថា Rashford ធ្វើខួបកំណើតក្រោយចាញ់ Man City ជារឿងមិនអាចទទួលយកបាន
ពិធីខួបកំណើតរបស់ Marcus Rashford ប៉ុន្មានម៉ោងបន្ទាប់ពីការចាញ់ Manchester City ០ទល់នឹង៣ គឺជារឿងដែលអ្នកចាត់ការ Manchester United លោក Erik Ten Hag មិនអាចទទួលយកបាន។
ពិធីជប់លៀងកាលពីយប់ថ្ងៃអាទិត្យមុនត្រូវបានគ្រោងទុកជាមុន ហើយការចូលរួមក្នុងការជួបជុំនេះមិនបានរារាំង Rashford ពីការមកដល់ទាន់ពេលសម្រាប់ការហ្វឹកហាត់នៅថ្ងៃចន្ទនោះទេ។
Ten Hag បាននិយាយថា “៖ខ្ញុំដឹងហើយខ្ញុំបាននិយាយជាមួយគាត់អំពីរឿងនេះ។ វាមិនអាចទទួលយកបានទេ។ ខ្ញុំបានប្រាប់គាត់។ គាត់សុំទោសហើយ។”
Ten Hag ច្បាស់ជាមិនសប្បាយចិត្តទេនៅពេលដែល Rashford ត្រូវបានគេប្រទះឃើញក្នុងក្លិប ក្រោយការប្រកួតដែលទទួលបរាជ័យ។
ទោះបីជាយ៉ាងណាក៏ដោយ គេបានបញ្ជាក់ថា Rashford មិនត្រូវបានដកចេញពីជម្រើសដំបូងសម្រាប់ការប្រកួត EFL Cup ជុំទី៤ កាលពីថ្ងៃពុធដោយ ដែលចាញ់ Newcastle ទេ៕