CPL អនុញ្ញាតឱ្យ Yudai លេងក្នុងនាមកីឡាករខ្មែរចាប់ពីជុំទី២នេះហើយ
Yudai Ogawa អាចចូលរួមការប្រកួតក្របខណ្ឌ Cambodian Premier League ក្នុងនាមកីឡាករខ្មែរចាប់ពីជុំទី២ រដូវកាល២០២៣/២០២៤ នេះតទៅ។ នេះបើតាមការប្រកាសពីក្រុមហ៊ុន Cambodian Premier League នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
សមាជិកភ្នំពេញក្រោនដែលមានសញ្ជាតិដើមជប៉ុនត្រូវបានផ្ដល់សញ្ជាតិខ្មែរ និងបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជា ជម្រុះ FIFA World Cup 2026 កាលខែតុលា កន្លងទៅ។
ដោយឡែក ថ្មីៗនេះ ក្លិបមួយចំនួនក្នុងក្របខណ្ឌ Cambodian Premier League បានតវាមិនចង់ឱ្យអតីតសមាជិកទ័ព និងអង្គរថាយហ្គឺរលេងក្នុងនាមសញ្ជាតិខ្មែរទេ។
យ៉ាងណា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្ដល់ភ្លើងបៃតងរួចរាល់ ហើយក្រុមហ៊ុន Cambodian Premier League ក៏ប្រកាសផ្លូវការដែរ៕