Rodrygo តកុងត្រានៅ Real ដល់២០២៨
ខ្សែប្រយុទ្ធប្រេស៊ីល Rodrygo បានចុះកុងត្រាថ្មីនៅ Real Madrid រហូតដល់ឆ្នាំ ២០២៨ ភ្ជាប់លក្ខខណ្ឌផ្ទេរចេញ១០០០លានអឺរ៉ូ។
កីឡាករវ័យ២២ឆ្នាំរកបានស៊ុតបញ្ចូលទីបាន៣៩គ្រាប់ក្នុង១៧៩ប្រកួតសម្រាប់ក្រុម Real និងថែមទាំងបានលេងឱ្យក្រុមជម្រើសជាតិប្រេស៊ីលចំនួន១៨ លើកផងដែរ។
ខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយ Real កាលវ័យ១៨ឆ្នាំពី Santos របស់ប្រទេសប្រេស៊ីល។
គេបានរួមចំណែកឈ្នះពានរង្វាន់ La Liga ២លើក គឺ Copa del Rey, Uefa Champions League, European Super Cup និង Club World Cup៕