
ទីបំផុត Pep Guardiola ទទួលស្គាល់ថាក្រុមបិសាចក្រហម Manchester United ឋិតក្នុងក្រុមដណ្តើមពាន Premier League រដូវកាលនេះ
(BC-99)
ក្រោយពីក្រុមដឹកនាំកំពូលតារាងយូរអង្វែង Liverpool បានធ្លោយប្រកួតស្មើជាមួយក្រុមញញួរយក្ស West Ham 1-1 កាលពីយប់ថ្ងៃច័ន្ទកន្លងមកនេះ វាបានធ្វើអោយគម្លាតនៃការដេញដណ្តើមជើងឯកនៅរដូវកាលនេះកាន់តែកាត់បន្ថយ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
25ប្រកួតកន្លងទៅហង្សក្រហមមានពិន្ទុសរុប62 លើសតែ3ពិន្ទុតែប៉ុណ្ណោះពីក្រុមការពារដំណែងជើងឯករដូវកាលចាស់របស់លោក Pep Manchester City ។ រីឯក្រុមលេខ3មាន់ខ្នាយមាស Tottenham Hotspur របស់លោក Pochettino នៅឃ្លាតពី Liverpool 5 ពិន្ទុនិងឃ្លាតពី Manchester City តែ2ពិន្ទុប៉ណ្ណោះ។
ខណៈដែលការប្រកួតនៅសល់13សប្តាហ៍ទៀតក្រុមលេខ4 Chelsea ក៏បានកាន់កាប់50ពិន្ទុយ៉ាងជាប់លើសក្រុមលេខ5 Manchester United 2ពិន្ទុនិងលើសក្រុមលេខ6 Arsenal 3ពិន្ទុ។
ដោយឃើញពីភាពប្រកិតគ្នាបែបនេះទើបលោក Pep Guardiola ដែលជាអ្នកដឹកនាំរបស់ក្លិប Man City បាននិយាយកាលពីពេលថ្មីៗនេះថា លោកទទួលស្គាល់ថាក្រុមដែលកំពុងដឹកនាំដោយអ្នកចាត់ការបណ្តោះអាសន្ន Ole Gunnar Solskjær ក៏កំពុងចូលរួមប្រជែងដេញយកពានរង្វាន់ជាមួយ Liverpool, ក្រុមគាត់, Spurs និង Chelsea ផងដែរ។ លោកហាក់ដូចជាមើលមិនឃើញសោះថាក្រុមម្ចាស់ជើងឯក20សម័យមួយនេះនឹងស្រអាប់ពន្លឺដែលកំពុងតែរះក្នុងពេលបច្ចុប្បន្ននេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោកក៏បានបញ្ជាក់ដែរថាដើម្បីរក្សារទុកនូវក្តីស្រមៃក្នុងការការពារដំណែងជើងឯករបស់ខ្លួនគឺពួកយើងត្រូវតែព្យាយាមប្រកួតអោយល្អបំផុតនៅក្នុងការប្រកួតដែលនៅសល់និមួយៗ។
គួរបញ្ជាក់ថា Manchester City និងត្រូវប្រកួតជាមួយ Everton នៅយប់នេះ មុននិងពួកគេត្រូវបន្តភារកិច្ចប៉ះជាមួយតោខៀវ Chelsea ដល់ទៅពីរលើកក្នុងខែកុម្ភៈនេះ។