ក្លិបបាល់ទាត់នារីមួយនៅព័រទុយហ្គាល់ខ្ចីកីឡាការិនីវៀតណាមម្នាក់
កីឡាការិនី Pham Hai Yen នឹងពាក់អាវក្លិបនារីព័រទុយហ្កាល់ក្រោមកិច្ចព្រមព្រៀងខ្ចីរយៈពេលមួយឆ្នាំឆ្នាំពីក្រុមនារី Hanoi។
Hai Yen បានចែករំលែកព័ត៌មាននេះនៅព្រឹកថ្ងៃសុក្រទី០៤ ខែសីហា បន្ទាប់ពីការគិតអស់រយៈពេលជាងមួយខែដែលនាងចាត់ទុកជាការសម្រេចចិត្តដ៏សំខាន់ក្នុងអាជីព។ FC Lank បានផ្ញើលិខិតអញ្ជើញចាប់តាំងពីខែកក្កដាហើយបានផ្ញើកិច្ចសន្យាមួយនៅក្នុងខែសីហាសម្រាប់ការចរចា។
កីឡាការិនីវ័យ២៦ឆ្នាំនឹងពាក់អាវ FC Lank នៅក្របខណ្ឌទី៣ព័រទុយហ្គាល់ ក្នុងរដូវកាល ២០២០/២១ ។ ព័ត៌មានលម្អិតអំពីប្រាក់ខែ និងថ្លៃឈ្នួលផ្សេងទៀតមិនត្រូវបានបង្ហាញដោយភាគីទាំងពីរឡើយ។ Yen នឹងចុះកិច្ចសន្យានៅពេលទៅដល់ប្រទេសព័រទុយហ្កាល់។
Hai Yen បានដាក់ពាក្យសុំទិដ្ឋាការការងារដើម្បីអាចលេងនៅក្រុមថ្មី។ នាងរង់ចាំប្រហែល ២ សប្តាហ៍ដើម្បីទទួលបានទិដ្ឋាការហើយនឹងចេញឆាប់ៗនេះ។ Hai Yen បានប្រាប់សារព័ត៌មានវៀតណាមថា “ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ដែលក្លិបចាប់អារម្មណ៍។ ខ្ញុំត្រូវគិតបានយូរដែរេមុនពេលធ្វើការសម្រេចចិត្ត។”
កីឡាការិនីវៀតណាមរូបនេះក៏កំពុងរៀនឆ្នាំទី ៤ នៃសាកលវិទ្យាល័យអប់រំកាយ និងកីឡានៃសាកលវិទ្យាល័យបាក់និញ។ នេះជាហេតុផលដែល Yen ត្រូវពិចារណាព្រោះការសិក្សារបស់នាងមិនទាន់ចប់។
FC Lank ក៏បានផ្ញើលិខិតអញ្ជើញដល់កីឡាការិនីវៀតណាមពីររូបទៀតគឺ Tran Thi Tuyet Dung និង Huynh Nhu ។ ពួកគេទាំងពីរកំពុងពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមពីរឿងនេះ៕