Zlatan Ibrahimovic សម្រេចបន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយ AC Milan
ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវគេរាយការណ៍មកថា បានសម្រេចបន្តកុងត្រាថ្មី១ឆ្នាំទៀតជាមួយ AC Milan។
កីឡាករសញ្ជាតិស៊ុយអែតនឹងចុះកុងត្រាផ្លូវការក្នុងរយៈពេល១សប្តាហ៍ខាងមុខនេះ ដោយរូបគេនឹងទទួលបានថ្លៃនឿយហត់៧លានអឺរ៉ូក្នុង១រដូវកាលដដែលផងដែរ។
គួរឱ្យដឹងថា បុរសកំពូលសម្តីវ័យ៣៩ឆ្នាំរូបគឺជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ AC Milan ក្នុងក្របខ័ណ្ឌ Serie A នារដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន១៥គ្រាប់ហើយ។