ទាំងបីគូ ស្មើគ្នាទាំងអស់ ខណៈដែល បឹងកេត បន្តឈរកំពូលតារាង
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ នាសប្តាហ៍ទី១៥ ដោយមានចំនួន ៣គូ នៅលើទីលានផ្សេងគ្នា ខណៈចប់បានត្រឹមស្មើគ្នាទាំងអស់ ពោលគឺចែកគ្នាម្នាក់មួយពិន្ទុ។
ជំនួបនាកីឡដ្ឋាន អេស.អ.យូ រវាងក្រុម សូលទីឡូអង្គរ ជាមួយ យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ ស្មើគ្នា ២ ទល់ ២ ស្របពេលដែល ណាហ្គាវើលដ៍ រកបានម្នាក់ ១គ្រាប់ ជាមួយ បឹងកេត និងក្រុម វិសាខា បានត្រឹមស្មើ ភ្នំពេញក្រោន ០ ទល់ ០ នាកីឡដ្ឋានព្រីនស៍។
ដូច្នេះហើយ ក្រុមបាល់ទាត់ បឹងកេត បន្តឈរកំពូលតារាងដដែល គិតត្រឹមសប្តាហ៍ទី១៥ នេះ ដោយមាន ៣៦ពិន្ទុក្នុងដៃ ខណៈដែលក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ នាថ្ងៃស្អែក ម៉ោង ៦ ល្ងាច លើកីឡដ្ឋានស្តាតចាស់៕