
Kante មិនបដិសេធចំពោះសំណើររបស់ Inter Milan
(BC-99)
ខ្សែបម្រើ N’Golo Kante របស់តោខៀវបាននិយាយប្រាប់ភ្នាក់ងារតំណាងរបស់គេថាខ្លួនកំពុងបើកទ្វារស្វាគមន៍ការផ្លាស់ទៅលេងជាមួយ Inter Milan ។
ការចូលរួមជាមួយក្រុម Inter មានន័យថា Kante នឹងបានជួបជុំជាមួយអតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Antonio Conte ដែលកំពុងតែសម្រេចលើកិច្ចព្រមព្រៀងមួយនេះ។
សារព័ត៌មាន Gazzetta dello Sport និយាយថា Kante បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនរង់ចាំស្វាគមន៍ការផ្លាស់ប្តូរ ហើយឥឡូវនេះវាអាស្រ័យលើក្លឹបទាំងពីរដែលកំពុងតែស្វែងរកដំណោះស្រាយដោយតោខៀវបានដាក់តម្លៃខ្លួនកីឡាករបារាំងរូបនេះចាប់ 50 លានផោនឡើង។
ដោយឡែក Inter ក៏កំពុងមានគម្រោងលក់កីឡាករ Marcelo Brozovic របស់ខ្លួនទៅអោយ AS Monaco ហើយគេនឹងប្រើប្រាស់មូលនិធិទាំងនេះបង្វែរទៅលើកីឡាកររបស់ Chelsea នេះវិញ។ ដូចនេះហើយបានជាក្លឹបខ្លាំងនៅ Italy Serie A មួយនេះបានចូលខ្លួនកាន់តែកៀកជាងគេក្នុងការចរចារទិញយក Kante អោយបានមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទ។