
អ្នកចាំទីដៃទីមួយហ្វីលីពីនចេញពី Cardiff ចូល Birmingham
អ្នកចាំទី Neil Etheridge បានចុះកិច្ចសន្យា ៤ ឆ្នាំជាមួយ Birmingham City ក្នុងតម្លៃ២លានអឺរ៉ូ ពី Cardiff City។
អ្នកចាំទីជម្រើសដំបូងក្រុមជម្រើសជាតិហ្វីលីពីនដែលបានរួមចំណែកនាំ Cardiff ឡើង Premier League រដូវកាល២០១៨/២០១៩ តែបានធ្លាក់ទៅវិញនោះ បានថ្លែងអំណរគុណដល់ក្លិបមានមូលដ្ឋាននៅវេលស៍មួយនេះសម្រាប់ការរួមរស់ជាមួយគ្នាកន្លងមក។
នៅរដូវកាល២០១៩/២០២០ កូនកាត់អង់គ្លេសហ្វីលីពីនលេងបានតែ១៦ប្រកួតប៉ុណ្ណោះនៅ Championship ខុសពីមុនដែលគេជាដៃទីមួយ។
ក្នុងវគ្គជម្រុះ World Cup 2020 Etheridge លេងបាន៣ប្រកួតនៅក្រុមជម្រើសជាតិហ្វីលីពីន។ បច្ចុប្បន្នពួកគេស្ថិតនៅលេខ៣ ក្នុងពូល A ដោយមាន ៧ ពិន្ទុពីការប្រកួត៥លើក។
Neil Etheridge ទំនងចូលចាប់នៅជម្រើសដំបូងពេល Birmingham City ស្វាគមន៍ Brentford ក្នុងការប្រកួត Championship នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា៕