Roma គ្រប់គ្រងត្រឹម២៩ភាគរយ តែអាចឈ្នះ Atlanta ដល់ទៅ១-៤
Tammy Abraham រកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯង ខណៈមិត្តរួមក្រុម Nicolo Zaniolo និង Chris Smalling បន្ថែមបានម្នាក់មួយគ្រាប់ជួយ Roma ឈ្នះម្ចាស់ផ្ទះ Atlanta ១ទល់នឹង៤។
ក្នុងការប្រកួតនេះ Roma គ្រប់គ្រងបាល់បានតែ២៩ភាគរយទល់នឹង៧១ភាគរយរបស់ Atlanta។ ទន្ទឹមនឹងនេះ Atlanta ស៊ុតចំគោលដៅ៦ដង និង Roma ៥ដង។ ចំណែកស៊ុតមិនចំគោលដៅវិញ Atlanta មាន៥ដង និង Roma ១ដង។ បើនិយាយពីបាល់ជ្រុងវិញ Atlanta មាន១០ដង ខណៈ Roma គ្មានសោះ។
បើតាមស្ថិតិពីស្ថាប័ន Opta វិញ Roma ជាក្រុមទី១ ដែលអាចរកបាន៤គ្រាប់ក្នុងចំណោមឱកាសស៊ុត១០ដង។
ក្រោយជ័យជម្នះនេះ Roma បានឡើងទៅលេខ៥ មាន៣១ពិន្ទុ ស្មើក្រុមលេខ៦ Juventus៕