Gareth Bale ចូលលេងអោយ Real Madrid ថ្ងៃដំបូងក៏មានបញ្ហារបួសទៅហើយ
ខ្សែប្រយុទ្ធរន្ទះជើងឆ្វេង Gareth Bale បានអវត្តមានការហ្វឹកហាត់ជាមួយ Real Madrid នៅថ្ងៃនេះដោយសារបញ្ហារបួសសាច់ដុំ។ យប់ថ្ងៃព្រហស្បត្ត៍ទី ១៨ខាងមុខនេះ Real Madrid និងត្រូវបន្តទៅជួបជាមួយប្រជៀវខ្មៅ Valencia ។
បញ្ហារបួសនេះ កើតឡើងអំឡុងពេលប្រកួតថ្ងៃដំបូងនៃការវិលត្រឡប់ពីបញ្ហា Covid-19 ពេលប៉ះជាមួយ Eibar បន្ទាប់ពីកីឡាករជនជាតិ វ៉េល ដូរចូលក្នុងតង់ទី២លេងបាន៣០នាទី និងជួយអោយ Real Madrid ទទួលបានជ័យជំនះ ៣-១។ ក្រុមគ្រូពេទ្យបច្ចេកទេសបានបង្ហាញថា អំឡុងពេលរក្សាខ្លួននៅផ្ទះ Bale បានធ្វើការហ្វឹកហាត់ខ្លាំងលើសកំរិត ប៉ុន្តែការវិលត្រឡប់មកហ្វឹកជាមួយក្រុម រូបគេបែរជាមានបញ្ហាសុខភាពមិនបានហ្វឹកហាត់គ្រប់គ្រាន់ជាមួយគ្នា។ យ៉ាងណារបួសសាច់ដុំនេះមិនបានប៉ះពាល់ខ្លាំងដល់ Bale នោះទេ រូបគេត្រូវហ្វឹកហាត់អោយបានច្រើនដើម្បីមានឳកាសបង្ហាញខ្លួនបន្តទៀតពេលប៉ះ Valencia៕