Chelsea និង BVB កំពុងតាមមើលខ្សែការពារវ័យក្មេងរបស់ក្រុម PSG
ខ្សែការពារ Timothée Pembélé របស់ PSG កំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីក្លិបផ្សេងៗគ្នាទូទាំងទ្វីបអឺរ៉ុប តែអ្វីដែលគេរំពឹងថានឹងក្លាយជាភាគីបានស្នាមហត្ថលេខារបស់កីឡាកររូបនេះមានតែក្លិប តោខៀវ Chelsea និង Borusia Dortmund តែប៉ុណ្ណោះ។
សារព័ត៌មាន L’Equipe ដ៏លេចធ្លោរបស់បារាំងបានចេញផ្សាយក្នុងល្ងាចថ្ងៃនេះថាក្រុមតោខៀវ Chelsea និង Borussia Dortmund បានទន្ទឹងរង់ចាំវឌ្ឍនភាពរបស់ Pembélé ជាយូរមកហើយ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ RB Leipzig ក៏បានបង្ហាញចំណាប់អារម្មណ៍នឹងចូលខ្លួនប្រជែងជាមួយក្លិបទាំងពីរខាងលើផងដែរ។
Pembélé នៅមុននេះបន្តិចបានចុះកុងត្រាថ្មីជាមួយក្រុមមហាសេដ្ឋី PSG ដល់ឆ្នាំ ២០២៤ ហើយក្រុមរបស់ Neymar មួយនេះក៏បានបង្ហាញចេតនាថានឹងរកីឡាករវ័យ ១៨ ឆ្នាំម្នាក់នេះបានជាបន្តដែរ។
លោក Tuchel បានសម្តែងនូវការព្រួយបារម្ភចំពោះការបាត់បង់កីឡាកររូបនេះដែលនាំឱ្យគេក្លាយជាគូប្រជែង PSG ទៅវិញប្រសិនបើលោកមិនអាចរកវិធីសាស្រ្តណាមួយសម្រាប់ក្មេងជំទង់នេះឱ្យបានជាក់លាក់នោះទេ។
គ្រូបង្វឹកជនជាតិអាឡឺម៉ង់រូបនេះដែរក៏គឺជាអ្នកគាំទ្រដ៏ធំរបស់ Pembélé ហើយជានិច្ចជាកាលលោកក៏បានរំពឹងថាខ្សែការពារវ័យក្មេងម្នាក់នេះនឹងក្លាយទៅជាបេក្ខភាពល្អឯកនៅក្នុងក្រុម PSG របស់លោកនាពេលខាងមុខថ្វីត្បិតតែគេលេងមិនទាន់ស៊ីសង្វាក់នៅរដូវកាលនេះក៏ដោយ។