Pep ចង់ឈ្នះគ្រប់ពាននៅ Man City
អ្នកចាត់ការ Manchester City លោក Pep Guardiola និយាយថា ពេលវេលារបស់លោកនៅក្លិបនឹង ‘មិនគ្រប់ជ្រុងជ្រោយ’ ប្រសិនបើពួកគេបរាជ័យក្នុងការឈ្នះពានរង្វាន់ Champions League ។
លោក Guardiola បានបន្តកុងត្រាជាមួយ Man City ដល់ឆ្នាំ ២០២៥ ខណៈរដូវកាល Premier League កំពុងសម្រាកសម្រាប់ World Cup។
Man City បានឈ្នះពានរង្វាន់ធំៗចំនួន ៩ចាប់តាំងពីលោក Pep បានក្លាយជាអ្នកចាត់ការក្នុងឆ្នាំ២០១៦ ប៉ុន្តែពួកគេមិនទាន់ឈ្នះពានរង្វាន់អឺរ៉ុបណាមួយនៅឡើយទេ។
ក្រុមរហស្សនាមមេឃខៀវ បានខិតជិតបំផុតក្នុងការឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ ២០២១ ប៉ុន្តែត្រូវបាន Chelsea ផ្តួលនៅវគ្គផ្តាច់ព្រ័ត្រ។
ក្រៅពីការបរាជ័យចុងក្រោយក្នុងប្រទេសព័រទុយហ្គាល់ ពួកគេត្រូវបានផ្តួលដោយ Real Madrid ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ហើយបានធ្លាក់ចេញនៅវគ្គ ១ភាគ៤ ផ្តាច់ព្រ័ត្រចំនួន៣ដង។
លោក Guardiola បាននិយាយថា “៖ មិនមែនតែមួយហ្នឹងទេ ប៉ុន្តែខ្ញុំទទួលស្គាល់ថាវាជាពានរង្វាន់ដែលយើងចង់បាន ហើយរយៈពេលរបស់ខ្ញុំនៅទីនេះនឹងមិនពេញលេញទេ ប្រសិនបើយើងមិនឈ្នះវា។ ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងនៅពេលដែលយើងមានជាមួយគ្នា ប៉ុន្តែខ្ញុំនិយាយដូចគ្នាមុននេះដែរ វាជាពានដែលយើងមិនទាន់មាន ហើយយើងនឹងព្យាយាមធ្វើវា ខ្ញុំមានអារម្មណ៍ថាពួកគេនឹងទទួលបានវាគ្រាន់តែយូរឬឆាប់។”
Man City ត្រូវប៉ះ RB Leipzig របស់អាល្លឺម៉ង់ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃរដូវកាលនេះ៕