
Man City ប៉ះ Southampton ខណៈ Man UTD ជួប Charlton ៨ក្រុម League Cup
Manchester United នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Charlton Athletic របស់ League One ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup ។
Charlton គឺជាក្រុមតែមួយគត់មិននៅក្របខណ្ឌ Premier League ដែលនៅសេសសល់ក្នុងការប្រកួតនេះ បន្ទាប់ពីបានផ្តួលក្រុម Brighton ដោយបាល់ប៉េណាល់ទីក្នុងជុំទី ៤ កាលពីថ្ងៃពុធ។
ក្រុមម្ចាស់ជើងឯកប្រាំបីសម័យកាល Manchester City នឹងប្រកួតជាមួយក្រុម Southampton ក្រោយផ្តួលក្រុមម្ចាស់ជើងឯក Liverpool ក្នុងលទ្ធផល ៣-២ ។
Nottingham Forest នឹងស្វាគមន៍ Wolves ខណៈ Newcastle ប៉ះ Leicester City ។
ការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅក្នុងសប្តាហ៍ដែលចាប់ផ្តើមនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣៕