Al Duhail រុញ Coutinho ឱ្យ Aston Villa វិញ
Al-Duhail SC បានប្រកាសថាពួកគេនឹងប្រគល់ Coutinho ទៅ Aston Villa វិញក្នុងទីផ្សារដោះដូរកីឡាករខែមករា ២០២៤នេះ។ ដូច្នេះហើយ ការផ្សងព្រេងរបស់ខ្សែបម្រើប្រេស៊ីលវ័យ ៣១ឆ្នាំក្នុងប្រទេសកាតាបានបញ្ចប់បន្ទាប់ពីប៉ុន្មានខែ។ នោះគឺជាបរាជ័យមួយទៀតសម្រាប់អតីតតារា Liverpool និង Barca។
អាជីពរបស់ Coutinho កំពុងតែរសាត់អណ្ដែត។ សូម្បីតែពេលគាត់ចាកចេញពីអឺរ៉ុបទៅលេងនៅអាស៊ីក៏ខ្សែបម្រើប្រេស៊ីលមិនអាចសង្គ្រោះស្ថានការណ៍បានដែរ។
នៅប្រទេសកាតា Coutinho បានចាប់ផ្តើមការប្រកួតចំនួន៦ដងនៅលីគកំពូល លេងសរុប៤១៩នាទី ស៊ុតបញ្ចូលទីបាន ២ គ្រាប់។ ឥទ្ធិពលដែល Coutinho បានបង្កើតគឺមិនសំខាន់បើប្រៀបធៀបទៅនឹងសមិទ្ធិផលរបស់ Al Duhail៕