កីឡាករជម្រើសជាតិកម្ពុជាដែលធ្លាប់ស៊ុតចូលក្រុមបាល់ទាត់ជម្រើសកោះហ្គាំ
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានចាប់ឆ្នោតប៉ះក្រុមជម្រើសជាតិ កោះហ្គាំ ក្នុងវគ្គ Play-off នៃការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាសុី ( AFC Asian Cup 2023) ខណៈក្រុមទាំងពីរនេះធ្លាប់មានប្រវិត្តប៉ះគ្នាចំនួនពីរដងឈ្នះម្តងម្នាក់ ។
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាប៉ះ ក្រុមជម្រើសជាតិបាល់ទាត់ កោះហ្គាំ លើកដំបូងកាលពីថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០០៦ ក្នុងពានរង្វាន់ AFC Challenge Cup ដែលកាលនោះក្រុមគោព្រៃកម្ពុជាបានយកឈ្នះក្នុងលទ្ធផល ៣ ទល់ ០នាកីឡដ្ឋាន
ខែ វិច្ឆិកា ឆ្នាំ២០១៣ ក្រុមជម្រើសជាតិកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិបាល់ទាត់ កោះហ្គាំ នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយពេលនោះកម្ពុជា ចាញ់ ២ ទល់ ០ ។
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាប៉ះក្រុមជម្រើសជាតិ កោះហ្គាំ ក្នុងវគ្គ Play-off នៃការប្រកួតពានរង្វាន់បាល់ទាត់ទ្វីបអាសុី ( AFC Asian Cup 2023) នឹងធ្វើឡើងចំនួនពីរជើង ដោយការប្រកួតធ្វើឡើងជើងទី១ ប្រកួតនៅថ្ងៃទី៧ ខែ កញ្ញា និង ជើងទី២ធ្វើឡើងនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២១។ អ្នកដែលឈ្នះនឹងមានឈ្មោះឡើងទៅលេងនៅវគ្គចែកពូលជុំទី២ជាបន្តទៀត ៕