គ្រូ Sao Paulo ទៅធ្វើគ្រូបង្គោលជម្រើសជាតិប្រេស៊ីល
លោក Dorival Jr បានចាកចេញពីតួនាទីជាគ្រូបង្គោលក្រុម Sao Paulo ដើម្បីទៅកាន់តួនាទីគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល។
បុរសវ័យ៦១ឆ្នាំរូបនេះបាននិយាយថា “៖ វាជាសុបិនផ្ទាល់ខ្លួនដែលក្លាយជាការពិត។”
ប្រេស៊ីលបានចែកផ្លូវជាមួយគ្រូបង្គោលស្ដីទី Fernando Diniz កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល ចង់តែងតាំងគ្រូបង្វឹកអចិន្ត្រៃយ៍សម្រាប់ការប្រជែងកៅអីស្វ័យប្រវត្តិទៅជុំចុងក្រោយ FIFA World Cup 2026៕