
លោក David Coote អស់កាតព្វកិច្ចជាអាជ្ញាកណ្តាល VAR បន្ទាប់ពីការកាត់ក្តីដ៏ចម្រូងចម្រាសក្នុងការប្រកួតរវាង Liverpool ជាមួយ Everton
(BC-99)
អាជ្ញាកណ្តាលជំនួយការវីដេអូ (VAR) ទទួលបន្ទុកការប្រកួតប្រជែងដ៏ចម្រូងចម្រាសនៅ Merseyside កាលពីថ្ងៃសៅរ៍កន្លងទៅត្រូវបានពីន័យឱ្យចេញពីតួនាទីនៅចុងសប្តាហ៍នេះ។
លោក David Coote គឺជាបុគ្គលមួយរូបដែលបានគ្រប់គ្រងការត្រួតពិនិត្យរាល់ការសម្រេចចិត្តសំខាន់ៗទាំងអស់នៅឯ Stockley Park កាលពីថ្ងៃសៅរ៍កន្លងទៅហើយក៏បានធ្វើអោយក្រុម Liverpool មានការខឹងសម្បារជាខ្លាំងទៅនឹងការសម្រេចចិត្តរបស់លោក។
លោក Coote មិនបានពិនិត្យមើលឱកាសដែលអាចពិន័យជាកាតក្រហមចំពោះបញ្ហាប្រឈមដ៏គួរឱ្យរន្ធត់របស់ Jordan Pickford ដែលបានធ្វើឱ្យ Virgil van Dijk មានរបួសត្រូវអាក់ខានប្រកួតនៅពេលនោះទេ។
គាត់ក៏បានច្រានចោលនូវការរកគ្រាប់បាល់បញ្ចូលទីដោយ Henderson ដែលគួរតែអាចជួយឱ្យក្រុមហង្សក្រហម Liverpool បានឈ្នះការប្រកួតនៅពេលនោះផងដែរដោយបានសន្មត់ថាវាជាកំហុស Offside ។
ក្រុម Liverpool បានខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តទាំងពីរនេះជាពិសេសការប៉ះទង្គិចទៅលើ Van Dijk ដែលបានធ្វើឱ្យខ្សែការពារដ៏មានឥទ្ធិពលរបស់ពួកគេប្រឈមមុខនឹងបញ្ហាមិនអាចចូលរួមប្រកួតជាច្រើនខែ។
ជាការឆ្លើយតប PGMOL ដែលជាស្ថាប័នទទួលខុសត្រូវលើមន្រ្តីអជ្ញាកណ្តាលបានសម្រេចដកសិទ្ធិអាជ្ញាកណ្តាល VAR ពីលោក David Coote មិនឱ្យមានមុខនៅលើទីលានឡើយនៅចុងសប្តាហ៍នេះ។
អតីតអាជ្ញាកណ្តាលនៃក្របខ័ណ្ឌ Premier League លោក Mark Halsey បានចូលរួមក្នុងកម្មវិធីជជែកកំសាន្តដំណឹងពេលព្រឹកបាននិយាយថាមានមន្រ្តីអជ្ញាកណ្តាលខ្លះបានធ្វើផ្ទុយពីការសម្រេចចិត្តរបស់ពួកគេទាក់ទងទៅនឹងការ offside ។
លោកមិនបន្ទោសខ្សែបន្ទាត់ក្រិតនៅលើកញ្ចក់ VAR នុះទេ តែបើធ្វើការប្រៀបធៀបទៅនឹងចលនាកីឡាករដែលកំពុងតែលេង VAR ក៏មិនមានសុក្រិតភាព១០០%ដែរ។