ចាន់ រតនា ប៉ះដៃគូដែលធ្លាប់ផ្តួល ខុន ស៊ីចាន់ ក្នុងទឹក១ និង នៅ ស្រីពៅ ប៉ះដៃគូថ្មីនៅ ONE
អ្នកប្រដាល់ជើងចាស់ ចាន់ រតនា នឹងត្រូវបង្ហាញវត្តមានប្រកួតក្នុងកម្មវិធី One Champions ជាមួយនឹងកីឡាការិនី នៅ ស្រីពៅ នៅថ្ងៃទី3 ខែឧសភា ឆ្នាំ២០១៩ ខែក្រោយនេះនៅក្នុងប្រទេសឥណ្ឌូនេស៊ី នាទីក្រុង ចាកាតា។ សម្រាប់ការប្រកួតលើកនេះ ចាន់ រតនា បានឲ្យដឹងថា រូបគេបានត្រៀមខ្លួនជាង១ខែមកហើយ សម្រាប់ប្រឈមមុខជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី Rudy Agustian ក្នុងវិញ្ញាសាយុទ្ធគុនចម្រុះ ព្រោះប្រម៉ូទឺរបស់គេក៏បានដឹងដែរថា ដៃគូរបស់គេនាខែក្រោយនេះគឺធ្លាប់មានបទពិសោធន៍ល្អក្នុងការប្រកួតគុនចម្រុះ ស្របពេលដែលកីឡាករឥណ្ឌូនេស៊ីរូបនេះក៏ធ្លាប់ប្រកួតឈ្នះកីឡាករជើងខ្លាំងគុនចម្រុះរបស់កម្ពុជា១រូបផងដែរ គឺកីឡាករ ខុន ស៊ីចាន់ ដោយយកជ័យជំនះក្នុងទឹកទី១ នៅប្រទេសសិង្ហបុរី ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯកីឡាការិនី នៅ ស្រីពៅ វិញក៏ត្រូវប្រកួតជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីដូចគ្នាគឺកីឡាការិនី Priscilla Hertati Lumban Gaol។ គួរបញ្ជាក់ថា នៅ ស្រីពៅ គឺជាកីឡាការិនីកម្ពុជា១រូបដែលប្រសព្វនិងជោគជ័យក្នុងកម្មវិធី One Champions មិនថាការប្រកួតលក្ខណគុនខ្មែរ រឺក៏គុនចម្រុះនោះទេ ស្រីពៅ តែងតែប្រកួតបានជោគជ័យជានិច្ច៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$