
គ្រូបង្វឹក Jurgen Klopp ថាដោយសារខ្យល់ទើបធ្វើឲ្យ Liverpool ចាញ់ Wolverhampton ធ្លាក់ចេញពី FA Cup (មានវីដេអូ)
គ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបកស្រាយអំពីមូលហេតុដែលលប្រកួតចាញ់នៅទឹកដី Wolverhampton Wanderers ២ទល់នឹង១ ក្នុងជុំទី៣ហើយត្រូវជ្រុះចេញពីពានរង្វាន់ FA Cup យប់ថ្ងៃចន្ទទី៧ខែមករាឆ្នាំ២០១៩។
បុរសជនជាតិអាល្លឺម៉ង់បាននិយាយថា៖ “ខ្ញុំត្រូវតែធ្វើការផ្លាស់ប្ដូរសមាសភាពកីឡាករដោយសម្របតាមស្ថានភាពរបស់យើង។ កីឡាករ២-៣មានបញ្ហាបំពង់កក្រោយបញ្ចប់ការប្រកួតជាមួយ Man City។”
“ខ្យល់មិនមានផ្តល់ភាពងាយស្រួលនៅក្នុងការប្រកួតឡើយ ដែលជាហេតុធ្វើឲ្យកីឡាករពិបាកនៅក្នុងការគ្រប់គ្រងបាល់នៅលើទីលាន” អ្នកចាត់ការ Liverpool បានបន្ថែមមុនបញ្ចប់សន្និសិទកាសែតក្រោយចប់ការប្រកួត។
គ្រាប់បាល់ពី Raul Jimenez និង Ruben Neves បានផ្ដល់ជ័យជម្នះដល់ Wolverhampton ដោយលទ្ធផល២ទល់នឹង១ លើ Liverpool ក្នុងជុំទី៣ FA Cup ហើយនេះគឺជាការធ្លាក់ចេញជាលើកទី៤របស់ក្រុមរហស្សនាមហង្សក្រហមនៅក្នុងពានរង្វាន់នេះក្រោមការដឹកនាំរបស់លោក Jurgen Klopp ផងដែរ។
ទស្សនាវីដេអូហាយឡាយ៖