លម្អិតបន្ថែមរឿង CR7 តាមស្មើគ្រាប់បាល់វីរបុរសអ៊ីរ៉ង់ក្នុងក្រុមជម្រើសជាតិ
Cristiano Ronaldo បានទាត់បញ្ចូលទីតាមរយៈបាល់ពិន័យ១១ម៉ែត្រ២គ្រាប់ម្នាក់ឯងក្នុងលទ្ធផលស្មើគ្នា២ទល់នឹង២ជាមួយបារាំង ធ្វើឲ្យគ្រាប់បាល់របស់គេក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើងដល់១០៩គ្រាប់ ស្មើកំណត់ត្រារបស់លោក Ali Daei ដែលធ្វើបានពីចន្លោះឆ្នាំ១៩៩៣ដល់២០០៦ សម្រាប់ក្រុមជម្រើសជាតិអ៊ីរ៉ង់។
ទាំងប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងវីរបុរសអ៊ីរ៉ង់ គឺជាកីឡាករតែ២នាក់ប៉ុណ្ណោះ ដែលរកបានចាប់ពី៩០គ្រាប់ឡើងសម្រាប់ក្រុមជម្រើសជាតិ។
បើនិយាយពីក្នុងការប្រកួតកម្រិតក្លិបវិញ គេឈរលើកំពូលតារាង All Time Top Scorer ទៅហើយក្នុងពានរង្វាន់ UEFA Champions League ដោយមាន១៣៤គ្រាប់។ ខ្សែប្រយុទ្ធ Juventus ក៏ក្លាយជាអ្នកកីឡាករអឺរ៉ុបដែលរកគ្រាប់បាល់ច្រើនជាងគេនៅ Euro និង World Cup សរុបទៅ២១គ្រាប់ វ៉ាផុតអតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslva Klose ដែលមាន១៩គ្រាប់។
បើគិតតែនៅ Euro ជុំចុងក្រោយ វិញ គឺអតីតកីឡាករ Sporting Lisbon, Manchester United និង Real Madrid មាន១៣គ្រាប់៕
ខាងក្រោមជាចំនួនគ្រាប់បាល់ក្នុងកម្មវិធីនីមួយៗដែល Cristiano Ronaldo រកបានសម្រាប់ជម្រើសជាតិព័រទុយហ្គាល់ ៖
៣១គ្រាប់ – វគ្គជម្រុះ Euro
៣១ គ្រាប់- ជម្រុះ World Cup
១៩គ្រាប់ – មិត្តភាពអន្តរជាតិ
១៣គ្រាប់ – Euro ជុំចុងក្រោយ (ព្រឹត្តិការណ៍ធំ)
៧ – World Cups ជុំចុងក្រោយ (ព្រឹត្តិការណ៍ធំ)
៥គ្រាប់ – Uefa Nations League
២គ្រាប់ – Confederations Cup