ខ្សែការពារជម្រើសជាតិ សរ រតនា បានរបួសដៃក្នុងអំឡុងពេលហ្វឹកហាត់
សរ រតនា ដែលជាខ្សែការពារជម្រើសជាតិបាល់ទាត់កម្ពុជាបានរងរបួសដៃក្នុងអំឡុងការហ្វឹកហាត់ នាមណ្ខលចត្តាឡីស័ក្កW`ខេត្តកំពង់ស្ពឺ ក្រោយពេលវិលត្រលប់មកពីប្រកួតជម្រុះ World Cup នាប្រទេស បារ៉ែន ។
សហព័ន្ធបាល់ទាត់កម្ពុជាបាន បញ្ជាក់ថា កីឡាករជម្រើសជាតិកម្ពុជា សរ រតនា បានមានរបួសដៃ អំឡុងពេលហ្វឹកហាត់កាលពីម្សិលមិញ ។ ឥឡូវស្ថានភាពដៃគាត់បានប្រសើរហើយ បន្ទាប់ពីបានទៅពិនិត្យព្យាបាលដោយគ្រូពេទ្យ ។ ជូនពរ រតនា ឆាប់ជាសះស្បើយពីរបួស និងអាចចូលរួមជាហ្វឹកហាត់ជាមួយ ក្លិប ក៏ដូចជាក្រុមជម្រើសជាតិវិញ ។
ខ្សែការពារមកពីក្លិប ខេត្តព្រៃវែង ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំ លើកដំបូងក្នុងការចេញទៅប្រកួតនៅប្រទេស បារ៉ែន ដោយក្នុងចំណោម៣ប្រកួតនៅទីនោះ សរ រតនា បានបង្ហាញខ្លួនជាជម្រើស១១ នាក់ដំបូងបាន១ប្រកួតក្នុងការលេងជាមួយ អ៊ីរ៉ង់ ដោយចាញ់ ១០ ទល់ ០ ៕