ហ្គាណាបញ្ចប់តំណែងគ្រូបង្គោលក្រោយធ្លាក់វគ្គចែកពូលជើងឯកអាហ្រ្វិក
សហព័ន្ធកីឡាបាល់ទាត់ហ្គាណាបានបញ្ចប់តំណែងគ្រូបង្គោល Chris Hughton ក្រោយធ្លាក់ត្រឹមវគ្គចែកពូល ការប្រកួតពានរង្វាន់ Africa Cup of Nations 2023។
ក្រុមរហស្សនាម Black Stars រកបានតែ ២ ពិន្ទុក្នុងពូល B ដោយស្មើ ២-២ ជាមួយអេហ្ស៊ីប និងម៉ូសំប៊ិក បន្ទាប់ពីចាញ់ Cape Verde ២-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេ មានន័យថា មិនអាចសូម្បីតែបានលេខ៣ល្អ។
Hughton ត្រូវបានតែងតាំងជាគ្រូបង្វឹកសញ្ជាតិហ្គាណាកាលពីខែកុម្ភៈឆ្នាំមុន។
អតីតគ្រូបង្វឹក Newcastle United និង Brighton លោក Hughton បានចាប់ផ្តើមធ្វើការជាអ្នកប្រឹក្សាបច្ចេកទេសសម្រាប់ជើងឯកទ្វីបបួនសម័យកាលមួយនេះក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោកបានជំនួសលោក Otto Addo ដែលបានលាលែងពីតំណែងបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក 2022 នៅប្រទេសកាតា៕