Sane ចង់ចាកចេញទៅ Bayern Munich ប៉ុន្តេត្រូវលោក Pep ទារថ្លៃ
(BC-99)
កីឡាកររបស់ក្លិប Manchester City Leroy Sane បានប្រាប់ Bayern Munich ថាគាត់ចង់ចូលរួមជាមួយពួកគេនៅខែមករាបន្ទាប់ពីរូបគេមិនបានលេងជាប់លាប់អោយក្រុមរបស់លោក Pep នេះបើយោងតាមរបាយការណ៍មួយបានអោយដឹងនៅក្នុងថ្ងៃនេះ។
Leroy Sane ដែលជាខ្សែបម្រើស្លាបសញ្ជាតិអាឡឺម៉ង់បានផ្លាស់ប្តូរយ៉ាងមិនគួរអោយជឿពីកីឡាករជម្រើស១១នាក់តំបូងរបស់ Man City មកជាកីឡាករបម្រុងម្តងម្កាលចាប់តាំងពីគេរងរបួសជង្គង់នៅក្នុងការប្រកួតពានរង្វាន់ Community Shield កាលពីដើមរដូវកាលនេះ។
Manchester City បានដឹងអំពីការមិនសប្បាយចិត្តនិងចេតនារបស់ Sane ក្នុងការចាកចេញទៅកាន់ទឹកដីកណើតវិញក៏ប៉ុន្តែលោក Pep ក៏ត្រូវការតម្លៃខ្លួនសមស្របមួយពីក្លិបដែលចង់បានកីឡាករវ័យ២៣ឆ្នាំរូបនេះដែរ។ លោក Pep Guardiola បានដាក់តម្លៃខ្លួន Leroy Sane ១០០លានផោន ហើយគ្រោងនឹងប្រើប្រាស់សាច់ប្រាក់នេះដើម្បីទិញខ្សែការពារកណ្តាលថ្មីម្នាក់។
មិនមានការឆ្លើយតបណាមួយពីក្លិបជើងឯកនៅអាឡឺម៉ង់ Bayern Munich នោះទេ តែគេនៅចាំបានថាក្លិបដ៏ធំមួយនេះពិតជាចាំបាច់ក្នុងការទិញយកកីឡាករថ្មីមកជំនួសកីឡាករ Arjen Robben និង Franck Ribery ដែលបានចាកចេញ ស្របពេលដែល Sane ក៏នឹងអស់សុពលភាពការងារនៅ Etihad នៅឆ្នាំ ២០២១ ខាងមុខនេះដែរ។