Barcelona បំបាក់ Real Madrid ៥ទល់នឹង១ ខណៈ Luis Suarez រកបាន Hat-trick (មានវីដេអូ)
កាលពីម្សិលមិញក្នុងជំនួប El Clasico នៃក្របខ័ណ្ឌ La Liga ក្រុមម្ចាស់ផ្ទះ FC Barcelona បានបំបាក់ក្រុមភ្ញៀវ Real Madrid ដោយលទ្ធផល៥ទល់នឹង១ នាកីឡដ្ឋាន Camp Nou។
៥គ្រាប់របស់ក្រុមរហស្សនាមអ្នកមានបុណ្យរកបានដោយខ្សែបម្រើ Philippe Coutinho, ខ្សែប្រយុទ្ធ Luis Suarez ៣គ្រាប់ និង ខ្សែបម្រើ Artuto Vidal។ ខណៈ១គ្រាប់របស់ក្រុមអធិរាជសគឺរកបានដោយខ្សែការពារ Marcelo។
គួរបញ្ជាក់ថា នេះគឺជាជំនួប El Clasico ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំដែលមិនមានវត្តមានខ្សែប្រយុទ្ធ Lionel Messi (របួសដៃ) និង ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលចាកចេញទៅកាន់ Juventus។
ទស្សនាវីដេអូ៖