វិសាខា មានគោលការអភិវឌ្ឍច្បាស់លាស់ ទើបបានជាក្លឹបនេះជោគជ័យធំធេងក្នុងរយះពេលខ្លី
ទស្សនិកជនទាំងអស់គ្នាប្រាកដជាស្គាល់ ក្លឹបក្មេងខ្ចីលីគកំពូលកម្ពុជា ដែលមានមហិច្ឆតាខ្ពស់គឺ វិសាខា មានភាពជោគជ័យត្រចះត្រចង់ក្នុងវិថីបាល់ទាត់ នៃស្ថាប័នលីគកំពូលកម្ពុជា ដោយរដូវកាលដំបូងក្នុងលីគកំពូលនេះគឺទទូលបានចំណាត់ថ្នាក់លេខ3 ក្នុងរជ្ជកាល2017-2018។
រដូវកាលថ្មីនេះ វិសាខា បានចំណាយថវិការជាច្រើនដើម្បីឲ្យក្រុមកាន់តែជោគជ័យបន្ថែមទៀត ដោយនាំចូលកីឡាករជួរមុខកម្ពុជាជាច្រើនមកពង្រឹងក្លឹប ហើយជាពិសេសក្នុងរដូវកាលថ្មីនេះ ក្លឹបបានកសាងកីឡដ្ឋានផ្ទាល់ខ្លួន ដើម្បីអាចទទួលការប្រកួតក្នុងដី របស់ក្លឹបក្នុងលីគដំណើរការប្រកួតកំពូល និងអ្នកគាំទ្រផ្សេងៗ…។
បើតាមប្រសាសន៍របស់លោក ហុក សុចិត្រា អ្នកចាត់ការទូទៅរបស់ក្លឹបបានលើកឡើងថា ខ្វះតែ ២ខែទៀតប៉ុណ្ណោះ ក្លិបកីឡាបាល់ទាត់វិសាខាមានអាយុ ២ឆ្នាំហើយ តែរយៈពេលកន្លងមក ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ស សុខា ក្លិបបានសម្រេចសមិទ្ធផលមួយផ្នែកធំ ដូចជាការបង្កើតក្រុមធំ ចូលរួមប្រកួតលីគកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន លើកទី១២ ហើយដណ្ដើមបានចំណាត់ថ្នាក់លេខ៣ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ។ មួយវិញទៀត ក្លិបបានបង្កើតក្រុមថ្នាល U17 ពិសេសការរៀបចំកីឡដ្ឋានស្ដង់ដារមួយ ដែលគ្រោងបញ្ចប់ការសាងសង់ទាំងស្រុង នាចុងខែមករា ឆ្នាំ២០១៩ខាងមុខ ។
គូរបញ្ជាក់ផងដែរថា វិសាខាក៍នឹងមានគម្រោងបង្កើតថ្នាល U14 នៅឆ្នាំ2019 និងក្រុមបាល់ទាត់នារីជាបន្តបន្ទាប់ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ហើយជាពិសេសដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេម2023។