កីឡាករឡាវកើតនៅបារាំងយល់ព្រមចូលរួមជាមួយក្លិបនៅលីគកំពូលម៉ាឡេស៊ី
Billy Ketkeophomphone បានយល់ព្រមទៅចូលរួមជាមួយ Sri Phang FA នាពេលឆាប់ៗខាងមុខ។
បើតាមសារព័ត៌មាន Harian Metro កីឡាករដើមកំណើតឡាវកើតនៅបារាំងកំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ីតាំងពីដើមសប្ដាហ៍នេះម្ល៉េះ និងបញ្ចប់ការធ្វើចត្តាឡីស័កនៅប៉ុន្មានថ្ងៃទៀតនេះ។ ខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនឹងលេងក្នុងនាមកីឡាករអាស៊ាន។
Billy មានឪពុកម្ដាយជាជនជាតិឡាវ និងភៀសខ្លួនទៅរស់នៅប្រទេសបារាំងកាលឆ្នាំ១៩៨០។ គេធ្លាប់លេងនៅលីគកំពូលបារាំង និងស្វីសថែមទៀត។
គេបានជាប់ជម្រើសឡាវក្នុងឆ្នាំ២០២១ ដោយចូលរួមការប្រកួត AFF Cup 2020 នៅប្រទេសសិង្ហបុរី តែមិនអាចរកបានគ្រាប់បាល់បញ្ចូលទីទេ៕