អស់រយៈពេលជិត១០០ឆ្នាំហើយដែល Liverpool មិនទាន់បំបែករឿងនេះបានពេលប៉ះ Man Utd
(BC-99)
ចាប់តាំងពីឆ្នាំ ១៩២១ មកក្រុម ហង្សក្រហម Liverpool មិនទាន់អាចបំបែកឯតទគ្គកម្មរបស់ខ្លួនបាននៅឡើយទេពេលប៉ះជាមួយក្រុមបិសាចក្រហមនៅក្រៅទឹកដី Andfield របស់ខ្លួនសម្រាប់ពានរង្វាន់ FA Cup ។
ប្រសិនបើ ហង្សក្រហម Liverpool អាចឈានដល់ជុំទីទី ៥ នៃពានរង្វាន់សហព័ន្ធបាល់ទាត់អង់គ្លេស FA Cup នាពេលខាងមុខនេះបាន បានន័យថាក្រុមមួយនេះអាចបំបែកកំណត់ត្រារយៈពេល ១០០ ឆ្នាំរបស់ខ្លួនដែលប្រកួតមិនដែលឈ្នះក្រុមមកពីក្រុង Manchester នៅក្រៅទឹកដីរបស់ខ្លួនសម្រាប់កម្មវិធីពានរង្វាន់មួយនេះ។
សូមបញ្ជាក់ថាជ័យជម្នះចុងក្រោយរបស់ Liverpool លើក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ២-១ នៅក្នុងការប្រកួត FA Cup ជុំទីមួយគឺបានបន្សល់ទុកតាំងពីខែមករា ឆ្នាំ១៩២១ នៅចំពោះមុខអ្នកគាំទ្រ ៣០ ០០០ នាក់នាទីលាន Old Trafford ។