
ភ្នំពេញក្រោនឡើងឈរកំពូលតារាងជំនួសវិសាខា
ជ័យជម្នះលើវិសាខា២ទល់នឹង៣ បានរុញភ្នំពេញក្រោនទៅកាន់កំពូលតារាង Cambodian Premier League វិញម្ដង។
គិតត្រឹមពេលនេះ ភ្នំពេញក្រោនមាន៤៩ពិន្ទុ ស្មើក្រុមលេខ២វិសាខា និងក្រុមលេខ៣ព្រះខ័នរាជស្វាយរៀង។ ការប្រកួតចុងក្រោយនៅថ្ងៃទី០៣ ខែធ្នូ ប្រសិនបើភ្នំពេញក្រោនឈ្នះបឹងកេត នោះមានន័យថា ក្រុមលោក Oleg Staryskyi នឹងការពារតំណែងជើងឯករបស់ខ្លួនបានសម្រេច។
ក្នុងចំណោមក្រុមទាំង៣ ភ្នំពេញក្រោនមាន head-t0-head ល្អជាងគេ ហេតុនេះហើយបានជាពួកគេឈរកំពូលតារាង៕