
កាណាដារកគ្រាប់បាល់លឿនបំផុតនៅ World Cup ឆ្នាំនេះ តែក៏អស់ឱកាសត្រឹមវគ្គចែកពូល
alphonso davies រកគ្រាប់បាល់បញ្ចូលទីក្នុងសំណាញ់ក្រូអាត ក្រោយលេងបានត្រឹម៦៩វិនាទី ជាកំណត់ត្រាលឿនបំផុតនៅ FIFA World Cup 2022 ហើយក៏ជាគ្រាប់បាល់ដំបូងរបស់កាណាដានៅ World Cup។
តែយ៉ាងណា ក្រុមមកពីអាមេរិកខាងជើងចាញ់ក្រូអាត ៤ទល់នឹង១ ក្រោយចប់ការប្រកួតជាផ្លូវការ។ ដូច្នេះកាណាដាធ្លាក់ត្រឹមវគ្គចែកពូល បន្ទាប់ពីចាញ់២ប្រកួតដំបូង ពោលចាញ់បែលហ្ស៊ិក ១ទល់នឹង០ថ្ងៃបើកឆាក។
ដោយឡែកក្នុងការប្រកួតទី២ប្រចាំពូល F នេះដែរ បែលហ្ស៊ិក បានចាញ់ម៉ារ៉ុក ២ទល់នឹង០។ ដូច្នេះ ក្រូអាតឈរលេខ១ មាន៤ពិន្ទុ, ម៉ារ៉ុកមាន៤ពិន្ទុដូចគ្នាតែនៅលេខ២ ខណៈបែលហ្ស៊ិកមាន៣ពិន្ទុ និងកាណាដា មាន០ពិន្ទុ៕