សហព័ន្ធបាល់ទាត់អង់គ្លេសស៊ើបអង្កេត Arsenal រឿងគិតលទ្ធផលទុកជាមុន
សារព័ត៌មាន Daily Mail រាយការណ៍ថា សហព័ន្ធកីឡាបាល់ទាត់អង់គ្លេសបានផ្ញើឯកសារទៅកាន់ភ្នាក់ងារឧក្រិដ្ឋកម្មជាតិដើម្បីស៊ើបអង្កេតពាក់ព័ន្ធនឹងការគិតលទ្ធផលទុកជាមុនដោយកីឡាករ Arsenal កាលប៉ះជាមួយ Leeds United នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។ យ៉ាងណា គេមិនបានបង្ហាញពីអត្តសញ្ញាណកីឡាករឡើយ។
យ៉ាងណា ប្រភពមួយចំនួនបានបញ្ជាក់ថា កីឡាករដែលស្ថិតក្រោមការស៊ើបអង្កេត គឺ Granit Xhaka ដែលបានកាតលឿងក្នុងនាទី៨៦ ពេលឈ្នះ Leeds United ៤ទល់នឹង១ ក្នុងសប្ដាហ៍ទី១៨។
កាលណោះ Arsenal កំពុងនាំំមុខ៤ទល់នឹង១ និងទទទួលបានបាល់ហ្វ្រីឃីក។ Xhaka អត់មានសម្ពាធអីទេនាពេលនោះ តែធ្វើស៊ីម៉ោង៣០វិនាទី ដោយមិនព្រមទៅយកបាល់លេងវិញ។ អាជ្ញាកណ្ដាល Andre Marriner បានផ្ដល់កាតលឿងដល់រូបគេ។
ក្នុងពេលជាមួយគ្នាមានការភ្នាល់គ្នាថា ប្រសិនបើ Xhaka បានកាតលឿងក្នុង១០នាទីចុងក្រោយ ហើយអ្នកចាក់នឹងទទួលបាន២៥ម៉ឺនផោន៕