ម៉ាត់ យ៉ាមីន ចុះកុងត្រាលេងអោយក្លិប ប៉ូលីស
អតីតកីឡាករ បឹងកេត កីឡាករ ម៉ាត់ យ៉ាម៉ីន បានចុះកិច្ចសន្យាជាមួយ ក្លិបបាល់ទាត់នគរបាលជាតិ ចាប់ពីដើមរដូវកាលថ្មី ជុំទី២ ឆ្នាំ២០២០ – ២០២១ ។ ខ្សែបម្រើរូប នេះធ្លាប់ជាកីឡាករដ៏សំខាន់នៅ បឹងកេត ព្រមទាំងជួយ ក្លិបឈ្នះជើងឯក ហ៊ុន សែន ខាប់ កាល ពីរដូវកាលមុន ផងដែរ ។
ម៉ាត់ យ៉ាមីន ត្រូវបានក្លិបប្រកាសចែកផ្លូវភ្លាមៗ ក្រោយពី រូបគេត្រូវបានថតជាប់ក្នុងក្លឹបកំសាន្តមួយ ។
ការចូលរួមជាមួយក្លិបលោកគ្រូ ប្រាក់ សុវណ្ណរ៉ា ដើម្បីមកជួយក្លិបនេះក្នុងជុំទី២ នៅលីគកំពូលកម្ពុជា បន្ទាប់ពីក្លិប ប៉ូលិស កំពុងស្ថិតនៅតារាង ដោយមិនទាន់ស្គាល់ពាក្យឈ្នះនោះឡើយ ៕