ភ្នំពេញក្រោន បន្ថែមយុវជន៦នាក់ចូលឈុតធំសម្រាប់ប្រកួតពាន ហ៊ុន សែន ខាប់
ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះបញ្ជីបន្ថែមកីឡាករយុវជនចំនួន ៦នាក់ក្នុងចំណោមកីឡាករ ២៥នាក់សម្រាប់ត្រៀមពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០។
សំណាង រិទ្ធី ដែលបានផ្ទេរមកកាន់ក្លឹបនាដើមរដូវកាលត្រូវបានចុះក្នុងបញ្ជី និងបូករួមកីឡាករ៥នាក់ផ្សេងទៀតមកពីក្រុមយុវជនថ្នាលអាយុក្រោម១៨ឆ្នាំរួមមាន អ្នកចាំទី គឹម ចាន់វុទ្ធី, ការពារ ទីន រ៉ូហ្សា និង គន្ធ ឧត្តម, បម្រើ ជឹម ណាវីន និង រស់ ដារ៉ាពេជ្រ លេងក្នុងជំហរប្រយុទ្ធ។
គួរបញ្ជាក់ថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវជួប ក្លឹបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត នាថ្ងៃទី ១២ ខែសីហា វេលាម៉ោង ៦ល្ងាចនៅលើកីឡដ្ឋាន Smart RSN។ ខណៈជើងទី ២ លេងនៅថ្ងៃទី ២០ ខែសីហា នៅកីឡដ្ឋាន AEU Sport Park ម៉ោង ៣និង៣០នាទីរសៀល៕ ប្រភព : Phnom Penh Crown FC