
ខ្សែបម្រើ Angel Di Maria ត្រៀមផ្លាស់ទៅអុីតាលី រដូវក្តៅនេះ
ខ្សែបម្រើ Angel Di Maria នឹងចាកចេញពី Paris Saint-Germain ទៅចូលរួមជាមួយ Juventus ជាមួយកិច្ចសន្យារយៈពេល១ឆ្នាំក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រ GOAL បានបញ្ជាក់ថា កីឡាករអាហ្សង់ទីនគ្រោងនឹងចាប់ផ្តើមការប្រជែងថ្មីក្នុងប្រទេសអ៊ីតាលី ដោយត្រៀមចាកចេញពីទឹកដី Parc des Princes ក្រោយរួមរស់រយៈពេលប្រាំពីរឆ្នាំ។
កីឡាករវ័យ ៣៤ ឆ្នាំនឹងលេងការប្រកួតចុងក្រោយរបស់គេសម្រាប់ម្ចាស់ជើងឯក Ligue 1, Paris Saint-Germain ទល់នឹង Metz នៅថ្ងៃទី ២១ ខែឧសភា ហើយគេនឹងក្លាយទៅជាកីឡាករ ដែល អាចផ្ទេរទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួននៅខែមិថុនាខាងមុខ។
-The Nightmare