
ចំបាប់នាំមេដាយមាសទី៥ដល់កម្ពុជា
កម្ពុជាទទួលបានមេដាយមាសមួយគ្រឿងទៀតហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា នេះ។
នេះក៏ជាមេដាយមាសទី១ពីកីឡាចំបាប់សម្រាប់កម្ពុជា នៅស៊ីហ្គេម ក្នុងប្រទេសវៀតណាម។
មេដាយមាសនេះរកបានដោយកីឡាករ ស៊ូ បាលី ក្នុងវិញ្ញាសា Freestyle ទម្ងន់ ១២៥ គីឡូក្រាម ក្រោយយកឈ្នះឡាវ ១០-០៕