កីឡាករប្រណាំងរទេះជនពិការ វ៉ាន វ៉ុន ឡើងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តការណ៍កីឡាអូឡាំពិក នៅប្រទេសជប៉ុន
កីឡាករ វ៉ាន វ៉ុន បានឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងការព្រឹត្តិការណ៍កីឡាអូឡាំពិក នៅប្រទេសជប៉ុន ដែលជាការប្រកួតកីឡា ជជនពិការ ហៅថា ប៉ារ៉ាឡាំពិកហ្គេម កម្រិតពិភពលោក ។
វ៉ាន វ៉ុន បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួត ជម្រុះនៅថ្ងៃនេះ ហើយបន្តឡើងទៅជុំផ្តាច់ព្រ័ត្រដើម្បីប្រជែងយកមេដាយជាបន្តទៀត ។ បើសិនគេឈ្នះ មេដាយគេនិងក្លាយជាកីឡាករកម្ពុជា ដំបូងគេរបស់កម្ពុជា ដែលឈ្នះមេដាយកម្រិត អូឡាំពិក ។
កីឡាករ វ៉ាន វ៉ុន ចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក នៅប្រទេសជប៉ុន លេីវិញ្ញាសា ប្រណាំងរទេះ T54 ១០០ម៉ែត្រ ។
កីឡាករ វ៉ាន វ៉ុន របស់កម្ពុជា ដែលបានឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នេះនឹងប្រកួតវគ្គដណ្ដើមមេដាយព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ នាវេលាម៉ោង ៥៖៣០នាទីល្ងាចនេះ(ម៉ោងនៅកម្ពុជា) ៕