កីឡាករ១០រូបធ្វើឲ្យកក្រើកក្នុងទីផ្សារដោះដូរនៅអឺរ៉ុបថ្មីៗនេះ
១. ក្នុងអាយុ៣៦ឆ្នាំ Ronaldo នៅតែស្វែងរកការប្រកួតប្រជែងនៅ Premier League ខណៈមិត្តរួមអាជីពជាច្រើនចូលនិវត្តន៍ឬប្តូរទៅលេងនៅលីកកម្រិតទាប។ ជាមួយនឹងកាយសម្បទាមាំមួន និងមហិច្ឆតាខ្ពស់ តារាឆ្នើមអតីតខ្សែប្រយុទ្ធក្រុមសេះបង្កង់ Juventus រូបនេះមិនស្ទាក់ស្ទើរឡើយក្នុងគោលបំណងឈ្នះពានបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំជាមួយ Manchester United ។ បិសាចក្រហម បាននាំ Ronaldo ត្រលប់មកកាន់ទឹកដី Old Trafford វិញក្នុងតម្លៃផ្ទេរ ១៥ លានអឺរ៉ូ ដោយមិនទាន់គិតពីតម្លៃបូកបន្ថែម។
២. បន្ទាប់ពីលេងឱ្យក្រុមធំរបស់ Barca អស់រយៈពេល ១៧ ឆ្នាំ Messi ភ្ញាក់ផ្អោះលខ្លាំងនៅពេលដែលគេមិនអាចបន្តនៅជាមួយក្រុម Camp Nou ដោយសារតែការកំណត់ប្រាក់ខែនៅ La Liga ។ បន្ទាប់ពីការលាគ្នាយ៉ាងបង្ហូរទឹកភ្នែក“ El Pulga” បានរកឃើញគោលដៅថ្មី គឺនៅ Paris Saint Germain។
៣. PSG ធ្វើបានល្អឥតខ្ចោះក្នុងទីផ្សារដោះដូរ ដោយផ្ទេរបានអតីតប្រធានក្រុមពីររូប២ Real Madrid និង Barca ដោយ free តែម្ដង។ Ramos បានជ្រើសរើសយក Paris Saint-Germain ព្រោះក្រុមបារាំងបានផ្តល់កិច្ចសន្យាពីរឆ្នាំ។ នេះគឺជាអ្វីដែលគេមិនអាចទទួលបានពី Real Madrid។
៤. Romelu Lukaku បានវិលទៅចូលរួមជាមួយ Chelsea ក្រោយចាកចេញជិត១០ឆ្នាំ។ តោខៀវបានចាយ១១៥លានអឺរ៉ូឲ្យ Inter Milan។
៥. បន្ទាប់ពីបានឈ្នះពានរង្វាន់ជាមួយ Real Madrid នាពេលកន្លងមក Varane កំពុងស្វែងរកការប្រកួតប្រជែងថ្មីក្នុងក្របខណ្ឌ Premier League ដោយចូលរួមជាមួយ Man United ។ បិសាចក្រហម បានចំណាយ ៤២ លានអឺរ៉ូដើម្បីទទួលបានសមាជិកម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០១៨។
៦. បន្ទាប់ពីរដូវកាល ២០២០/២១ Donnarumma បានចាកចេញពី Milan ដោយឥតគិតថ្លៃហើយទទួលបានការសើចចំអកជាច្រើនពីអ្នកគាំទ្រ។ អ្នកចាំទីជម្រើសជាតិអ៊ីតាលីរូបនេះបានយកឈ្នះរាល់ការរិះគន់ និងបង្ហាញការលេងដ៏អស្ចារ្យនៅ EURO 2020។ កីឡាករវ័យ២២ឆ្នាំបានផ្លាស់ទៅ Paris Saint Germain លើកុងត្រា៥ឆ្នាំ និងទទួលបានប្រាក់ខែ១២ លានអឺរ៉ូក្នុងមួយរដូវកាល។
៧. ពីរឆ្នាំបន្ទាប់ពីការផ្ទេរដ៏ចម្រូងចម្រាស Barca បានសម្រេចចិត្តឲ្យ Griezmann ត្រលប់ទៅ Atletico Madrid វិញក្នុងលក្ខខណ្ឌខ្ចីជើង។
៨. មុនពេល Ramos ចាកចេញពី Real ក្រុមមានមូលដ្ឋាននៅរាជធានីអេស្ប៉ាញមានជម្រើសមួយផ្សេងទៀតគឺ Alaba ដែលបានឈ្នះ Bundesliga ១០ ដងនិងឈ្នះ Champions League ពីរដងជាមួយ Bayern ។ តារាអូទ្រីសរូបនេះអាចលេងបានយ៉ាងល្អទាំងខ្សែការពារឆ្វេង និងខ្សែការពារកណ្តាល។ គេត្រូវបានគ្រូបង្វឹក លោក Carlo Ancelotti ដាក់ឈ្មោះក្នុងជម្រើសដំបូងរបស់ក្រុម Real Madrid តាំងពីដើមរដូវកាល។
៩. Man UTD បានតាមប្រមាញ់ Sancho ក្នុងរដូវក្តៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបោះបង់ចោលជាបណ្តោះអាសន្នព្រោះ Dortmund ទារ ១២០ លានអឺរ៉ូ។ មួយឆ្នាំក្រោយមក បិសាចក្រហម បានត្រលប់មកចរចា និងយកតារាវ័យក្មេងអង់គ្លេសក្នុងតម្លៃផ្ទេរ ៨៥ លានអឺរ៉ូ។ តារាកើតនៅឆ្នាំ ២០០០ បានចូលលេងក្នុងជ័យជម្នះ ១-០ លើ Wolves ក្នុងជុំទី ៣ នៃក្របខ័ណ្ឌ Premier League។
១០. Grealish សារភាពថា បានសម្រក់ទឹកភ្នែកយ៉ាងខ្លាំងពេលចាកចេញពី Aston Villa ។ កីឡាករចំណូលថ្មីតម្លៃ ១១៧,៥ លានអឺរ៉ូកំពុងសម្របខ្លួនបន្តិចម្តង ៗ និងក្លាយជាជម្រើសដែលគ្រូបង្វឹកលោក Pep Guardiola ចង់បានសម្រាប់តំណែងស្លាបឆ្វេង។ កីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ Premier League អាចរកបាន ១ គ្រាប់និង Assist ១ ដងក្រោយបង្ហាញខ្លួនបាន៣ប្រកួត៕