
កាន់តែរំភើបក្នុងវគ្គ ៨ក្រុមក្នុងព្រឹត្តិការណ៍ World Cup នេះជាមួយ Chivas
ការស្វែងរកម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅឯប្រទេស កាតា បានឈានចូលមកដល់វគ្គកាន់តែជក់ចិត្តហើយ គឺនៅសល់តែ ៤ប្រទេសចុងក្រោយតែប៉ុណ្ណោះ បន្ទាប់ពីប្រកួតវគ្គ៨ក្រុមចុងក្រោយបានបញ្ចប់ ។
ក្រោយពីការចាប់ផ្ដើមតាំងពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងមកនេះ ក្រុមហ៊ុនស្រា Chivas បានកំដរចំណីអារម្មណ៍របស់ប្រិយមិត្តដែលជាអ្នកគាំទ្រ និងស្រលាញ់វិស័យបាល់ទាត់នៅប្រទេសកម្ពុជា ដោយធ្វើការសហការរៀបចំកម្មវិធីអធិប្បាយ Live ផ្ទាល់ជាមួយក្រុមអធិប្បាយករកីឡាដ៏មានប្រជាប្រិយភាព គឺក្រុម MSR នៅតាមបារ និងភោជនីយដ្ឋានរាត្រីទូទាំងរាជធានីភ្នំពេញ។
មិនត្រឹមតែបានសប្បាយរីករាយជាមួយនឹងការអធិប្បាយយ៉ាងក្បោះក្បាយពីសំណាក់ពិធីករយើងនោះទេ ប្រិយមិត្តដែលបានចូលរួមបានលេងហ្គេមកម្សាន្តដែលបានរៀបចំឡើងដោយក្រុមហ៊ុន Chivas ក៏បានឈ្នះរង្វាន់ជាកាដូអនុស្សាវរីយ៍ជាច្រើនផងដែរ។ កាន់តែពិសេសទៅទៀតនេះ ជាមួយវត្តមាននូវភេសជ្ជៈ Mixed របស់ស្រា Chivas គឺ Chivas HiBall ទាំង៣រសជាតិ ញ៉ាំងឲ្យការប្រកួតកាន់តែពោពេញដោយភាពអស្ចារ្យ។ កុំភ្លេចចូលរួមបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។
កម្មវិធីអធិប្បាយ Live ផ្ទាល់ផ្សេងទៀតនឹងនៅតែបន្ដនៅតាមទីតាំងដែលបានកំណត់។ ដើម្បីទទួលបានព័ត៌មានលម្អិតឲ្យកាន់តែច្បាស់ សូមចូលទៅកាន់គេហទំព័រ Facebook ផ្លូវការរបស់ Chivas គឺ Chivas Regal Cambodia រឺគេហទំព័រ Facebook ផ្លូវការរបស់ក្រុមការងារ MSR គឺ MSR Sport News។
អំពីក្រុមហ៊ុន Pernod Ricard (Cambodge) Co,. Ltd.
ក្រុមហ៊ុន Pernod Ricard (Cambodge) Co., Ltd គឺជាក្រុមហ៊ុនសាខារបស់ក្រុមហ៊ុន Pernod Ricard ដែលបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៧។ ក្រុមហ៊ុន Pernod Ricard (Cambodge) គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនូវប្រភេទស្រាជាច្រើនប្រភេទដែលរួមមាន Chivas Ballantine’s Royal Salute Martell ស្រាក្រហម Jacob Creek ស្រាក្រហម George Windham ស្រា Champaign Mumm Absolute Vodka Tequila Olmeca Havana Club Kahlúa Malibu Ricard ព្រមទាំងប្រភេទស្រាផ្សេងៗច្រើនទៀត។