ជ័យលាភីកីឡាវ៉ូវីណាម និងគុនដាវជើងឯកអាស៊ីអាគ្នេយ៍ ទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋា ភិបាលកម្ពុជា
បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន(AKP)បានឲដឹងថា៖ម្ចាស់ជ័យលាភីលើ២ប្រភេទកីឡា គឺកីឡាវ៉ូវីណាម និងប្រភេទកីឡាគុនដាវ ដែលដណ្តើម បានមេដាយពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ដូចគ្នា នៅប្រទេសមីយ៉ាន់ម៉ា និង នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៨ ទទួលបានប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល ដោយបានប្រគល់ ជូនដោយតំណាងក្រសួងអប់រំ យុវជន និងកីឡា។ ពិធីនេះ ធ្វើឡើង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានគូសបញ្ជាក់ថា ការចូលរួម ប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីអាគ្នេយ៍ គឺក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូន កីឡាករ កីឡាការិនីចំនួន២៤នាក់ កាលពីខែ សីហា ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា ហើយ ជាលទ្ធផល អត្ពពលិកវ៉ូវីណាមកម្ពុជាឈ្នះមេដាយមាស៦ មេដាយប្រាក់៦ និងសំរឹទ្ធិ១៤គ្រឿង សរុប២៦គ្រឿង ដោយមានប្រាក់រង្វាន់ចំនួន ៤៤៧.៣០០.០០០ រៀល។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ចំណែកឯជ័យលាភីលើប្រភេទកីឡាគុនដាវជើងឯកអាស៊ីអាគ្នេយ៍ លើកទី៥ ឆ្នាំ២០១៨ គឺក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនគ្រូបង្វឹកនិងកីឡាការិនី៤នាក់ កាលពីខែតុលា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ដោយមាន៤ប្រទេសចូលរួម ហើយជាលទ្ធផលយកមកជូនជាតិ គឺគុនដាវកម្ពុជាឈ្នះមេដាយសំរឹទ្ធិសរុប២គ្រឿង ដោយមានប្រាក់រង្វាន់សរុបចំនួន ២៨លានរៀល។ បើសរុបប្រាក់រង្វាន់ទាំងពីរប្រភេទកីឡា ដែលបានប្រគល់ជូននាពេលនេះ គឺមានចំនួន៤៧៥.៣០០.០០០ រៀល។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានថ្លែង ក្នុងនាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡាថា នេះគឺជាការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រសួង អប់រំ ដែលបានប្រគល់ជូនប្រាក់រង្វាន់ជ័យលាភីជូនដល់ពីប្រភេទកីឡាទាំងពីរនេះ ដែលខិតខំដណ្តើមបានជ័យ លាភីយកមកជូនជាតិរបស់ខ្លួន។ ជាមួយគ្នានោះ ឯកឧត្តមក៏បានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធ និងកីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់គប្បីត្រូវខិតខំបន្តទៀត និង មិនត្រូវបន្ធូរដៃឡើយ ជាពិសេសមិនត្រូវមានជំងឺតួឯក ចូលក្នុងខ្លួននោះទេ ដែលចំណុចនេះ ឯកឧត្តមមិនសំដៅទៅលើកីឡាទាំងពីរនេះឡើយ ដោយឯកឧត្តមបានលើកឡើងសំដៅ លក្ខណៈទូទៅប៉ុណ្ណោះ។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា គឺដើម្បីរួមគ្នាបន្តការអភិវឌ្ឍឈានទៅដណ្តើមបានកិត្យានុភាពជាតិលើកឆាកអន្តរជាតិ ក៏ដូចជាក្នុងគោល ដៅដ៏ចម្បងនៃដំណើរឆ្ពោះទៅកាន់ការរៀបចំទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេមលើកទី៣២ នា ឆ្នាំ២០២៣ ខាងមុខផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម ស សុខា បានសន្យាថា នឹងជួយ សម្រួល និងជំរុញក្នុងការផ្តល់ប្រាក់រង្វាន់អន្តរជាតិឱ្យបានលឿនតាមការស្នើសុំរបស់សហព័ន្ធ សាមី ប៉ុន្តែមិនអាចលើសពីសមត្ថភាពរបស់ក្រសួងអប់រំបានឡើយ៕
អត្ថបទ៖ ប្រភពក្រសួងព័ត៌មាន(AKP)