កីឡាករ Barcelona ត្រូវប៉ូលីសចាប់ខ្លួន!
យោងតាមប្រភព El Desmarque បានអោយដឹងថា កីឡាករ Sergi Roberto របស់ Barcelona ត្រូវបានចាប់ខ្លួននៅប្រទេសក្រិកបន្ទាប់ពីបានចូលរួមពិធីជប់លៀងខុសច្បាប់មួយ ដែលក្នុងនោះមានមនុស្សរាប់រយនាក់កំពុងរាំដោយមិនពាក់ម៉ាស់ឬមិនគោរពបទបញ្ញត្តិរក្សាគំលាតពីសង្គមនៅក្នុងប្រទេសមួយនេះ។
គួររំលឹកថា Sergi Roberto បានចំណាយពេលភាគច្រើនជាមួយអាជីពរបស់គេក្នុងក្រុម Barcelona បន្ទាប់ពីបានបង្ហាញខ្លួនជាមួយក្រុមលើកដំបូងនៅអាយុ ១៨ ឆ្នាំដោយបានឈ្នះពានរង្វាន់ជាច្រើនជាមួយក្លឹបដែលរួមមានជើងឯក La Liga 6ដង ក្នុងនាមជាខ្សែបម្រើការពារ តែភាគច្រើនកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមិនសូវប្រជែងបានជម្រើស១១នាក់ក្នុងក្រុមនោះឡើយ៕