អ្នកគាំទ្រក្លឹប Man City ម្នាក់ត្រូវបានគេពិន័យមិនឲ្យចូលមើលបាល់ទាត់៣ឆ្នាំ បន្ទាប់ពីធ្វើកាយវិការរើសអើងជាតិសាសន៍ទៅលើកីឡាករ Manchester United
អ្នកគាំទ្រក្លឹប Man City ម្នាក់ត្រូវបានគេពិន័យមិនឲ្យចូលមើលបាល់ទាត់៣ឆ្នាំ បន្ទាប់ពីធ្វើកាយវិការរើសអើងជាតិសាសន៍ទៅលើកីឡាករ Manchester United អំឡុងជំនួប Manchester Derby កាលពីខែធ្នូ ឆ្នាំ២០១៩។
លោក Anthony Burke ត្រូវបានគេយកវីដេអូក្នុងការប្រកួតនោះមកពិនិត្យសារឡើងវិញ ដោយអ្នកគាំទ្រ Man City រូបនេះពិតជាបានធ្វើកាយវិការតាមតម្រាប់សត្វស្វាដាក់កីឡាករបិសាចក្រហមចំនួន៣រូប គឺAnthony Martial, Jesse Lingard និង Fred ៕