
គ្រូម៉ិកស៊ិកលាឈប់ភ្លាមៗក្រោយធ្លាក់ត្រឹមវគ្គចែកពូល World Cup លើកដំបូងក្នុងពេល៤៤ឆ្នាំ
លោក Gerardo Martino បានសម្រេចចិត្តលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ិកស៊ិក ក្រោយក្រុមនេះខកខានឡើងផុតវគ្គចែកពូលលើកដំបូងក្នុងរយៈពេល៤៤ឆ្នាំ។
បុរសជនជាតិអាហ្សង់ទីនបានថ្លែងក្រោយឈ្នះអារ៉ាប៊ីសាអ៊ូឌីតថា “៖ខ្ញុំសូមទទទួលខុសត្រូវចំពោះភាពខកចិត្តក្នុងថ្ងៃនេះ។ យើងត្រូវតែទទួលយកលទ្ធផលជាក់ស្ដែង។ កិច្ចសន្យារបស់ខ្ញុំជាមួយសហព័ន្ធម៉ិកស៊ិកនឹងអស់សុពលភាពពេលអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។”
ចប់៣ប្រកួតនៅពូល C ម៉ិកស៊ិកនៅលេខ៣ មាន៤ពិន្ទុស្មើប៉ូឡូញ តែចាញ់ប្រៀបផលសងគ្រាប់បាល់ ដោយ -១។
ដោយឡែក លោក Gerardo Martino បានចូលកាន់តំណែងគ្រូបង្គោលម៉ិកស៊ិកក្នុងឆ្នាំ២០១៩៕