Ryan Giggs កីឡាករឈ្នះពានលីកកំពូលច្រើនជាងគេ ត្រូវបានតាមស្មើដោយលោកព្រះ Zlatan
តាំងពីចាប់អាជីពបាល់ទាត់មក Ryan Giggs លេងអោយតែ Manchester United មួយប៉ុណ្ណោះតាំងពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០១៣ ពោលគឺស្ថិតក្រោមការដឹងនាំរបស់ Sir Alex Ferguson មួយគត់។ សមទ្ធិផលដែលចង់ផ្តោតនៅពេលនេះគឺបុរសវ័យ ៤៦ឆ្នាំឈ្នះពានលីកកំពូលច្រើនជាងគេងបង្អស់ចំនួន ១៣លើក រាប់ចាប់ពីឆ្នាំ ១៩៩២ ដល់ ២០១៣។ ពេលនេះរកបានអ្នកតាមស្មើរកំណត់ត្រានេះហើយគឺ Zlatan Ibrahimovic ។
ផ្លាស់មកលេងនៅទឹកដី Italy លើកដំបូងក្នុងឆ្នាំ 2004-2009 Zlatan Ibrahimovic ឈ្នះពាន Serie A 5រដូវកាលជាប់គ្នាជាមួយ Juventus 2រដូវកាល Inter Milan 3រដូវកាល។ បន្តទៅលេងជាមួយ Barcelona 1រដូវកាលនៅឆ្នាំបន្ទាប់ក៏ឈ្នះពាន La Liga មួយទៀត (2009/2010)។ ក្រោយមកក៏ផ្លាស់មកអ៊ីតាលីវិញ លេងអោយ AC Milan ម្តង គ្រានោះឈ្នះពានលីកគំពូល Serie Aលើកចុងក្រោយសំរាប់រដូវកាល 2010/2011
*** សរុបមកបើគិតទាំងក្រុមអាជីពដំបូងរបស់ Zlatan គឺ Ajax Amsterdam គាត់ឈ្នះពានលីកកំពូល ៨លើកជាប់គ្នា 2003-2011 (Eredivisie, Serie A, La Liga) ហើយពានលីកគំពូលដែលឈ្នះក្នុងអាជីពសរុបមកគឺ ១៣លើក ស្មើរជាមួយឯកត្តកម្មរបស់ខ្សែបំរើសឆ្នើម Ryan Giggs របស់បិសាចក្រហម Manchester United ដែលឈ្នះពានលីគកំពូលច្រើនជាងគេលើលោក៕