ជម្នះចិត្តឳពុកម្តាយដើរគន្លងបងប្រុស ២ប្រកួតប្អូន ឡុង សុវណ្ណឌឿន ផ្តួលគូប្រកួតសន្លប់ទាំងអស់
ទោះបីមានការរារាំងសម្រាប់ការឡើងសង្វៀនម្តងជាពីរដងយ៉ាងណាក្តីក៏កីឡាករ ទេព ឧត្តម ដែលជាប្អូនប្រុសរបស់កីឡាករប្រដាល់គុនខ្មែរ ឡុង សុវណ្ណឌឿន បានជម្នះចិត្តឳពុកម្តាយដែលបានហាមមិនអោយដើរគន្លងតាមបងប្រុសជាអ្នកប្រដាល់រហូតបានសម្រេចក្នុងការឯកភាពអ្នកមានគុណដោយបានចេញប្រកួតចំនួន២ដងផ្តួលដៃគូប្រកួតសន្លប់ទាំង២ដង ។
ទេព ឧត្តម ជាប្អូនប្រុសពៅក្នុងគ្រួសាររបស់ម្ចាស់ខ្សែក្រវាត់គោជល់នៅស្ថានីយ៍ទូរទស្សន៍ PNN ឡុង សុវណ្ណឌឿន ដោយរូបគេបានចាប់ផ្តើមហ្វឹកហាត់មូលដ្ឋានគ្រឹះប្រដាល់គុនខ្មែរពីបងប្រុសរបស់គេបានប្រហែល៦ខែមកហើយនៅក្លិប មជ្ឈមណ្ឌលអ្នកប្រយុទ្ធនិងកំពុងសិក្សានៅសកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU )នៅរាជធានីភ្នំពេញ ។ សុវណ្ណឌឿន បង្ហើបថា ឳពុក ម្តាយ មិនចង់អោយប្អូនប្រុសដើរតាមគន្លងដូចរូបគេនោះឡើយ ដោយចង់អោយផ្តោតលើការសិក្សា ប៉ុន្តែដោយសារប្អូនស្រលាញ់ទើបជំនះចិត្តពួកគាត់និងបានពន្យល់ពីវិស័យគុនខ្មែរនាពេលបច្ចុប្បន្នមានការរីកចម្រើនទើបពួកគាត់យល់ព្រមអោយឡើងប្រកួត ។
ទេព ឧត្តម ចេញប្រកយតលើកដំបូងបានផ្តួលកីឡាករ ផាន់ សុវណ្ណថា ក្នុងទឹកទី៣ កាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ មេសា ឆ្នាំ ២លើប្រភេទទម្ងន់ ៥១ គីឡូក្រាមនាសង្វៀន បាយ័ន ខណៈលើកទី២ បន្តផ្តួល សុង ប៊ុនរ៉ុង ក្នុងទឹកទី៣ នាសង្វៀន CNC កាលពីថ្ងៃទី ២៣ ឧសភា កន្លងទៅនេះ ៕