Neymar៖ អ្នករាល់គ្នារិះគន់ខ្ញុំដួល ប៉ុន្តែមិនរិះគន់អ្នកដែលធ្វើឲ្យខ្ញុំដួលទេ
ខ្សែប្រយុទ្ធ Neymar បានចេញមុខមកបកស្រាយអំពីការរិះគន់របស់អ្នកគាំទ្រជាច្រើនដែលថារូបគេធ្វើពុតជាដួលនៅលើទីលានក្នុងអំឡុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2018។
សមាជិក PSG បានឲ្យដឹងថា៖ “អ្នករាល់គ្នានាំគ្នារិះគន់អ្នកដែលមានកំហុស ប៉ុន្តែមិនរិះគន់អ្នកដែលនាំឲ្យប្រព្រឹត្តកំហុសឡើយ។ ខ្ញុំមក World Cup ដើម្បីលេងបាល់ ដើម្បីផ្តួលគូប្រកួត មិនមែនមកឲ្យគេទាត់ទេ ការរិះគន់មកលើខ្ញុំគឺជាការនិយាយបំផ្លើស”។
ដោយឡែកក្រោយជ្រុះចេញពីពានរង្វាន់បាល់ទាត់ពិភពលោក កំលោះកូន១បានបន្ថែមទៀតថារូបគេមិនចង់ឃើញបាល់ ឬ មើលការប្រកួតដែលនៅសល់ទៀតឡើយ ព្រោះវាធ្វើឱ្យរូបគេពិតជាពិបាកចិត្តជាខ្លាំងណាស់។
គួររំលឹកថា ក្រុមជើងឯក៥សម័យប្រេស៊ីលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងពានរង្វាន់បាល់ទាត់ FIFA World Cup 2018 ត្រឹមវគ្គ៨ក្រុមចុងក្រោយក្រោយថ្វីជើងក្រុមជម្រើសជាតិបែលហ្ស៊ិកដោយលទ្ធផល២ទល់នឹង១។