
រឿងរ៉ាវគួរចាប់អារម្មណ៍ជាច្រើនក្រោយចប់សប្ដាហ៍ទី១៥ Cambodian Premier League
ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League បានបញ្ចប់សប្ដាហ៍ទី១៥ហើយនៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។
ក្នុងនោះមានរឿងរ៉ាវគួរចាប់អារម្មណ៍មួយចំនួនដូចជា ៖
១. ព្រះខ័នរាជស្វាយរៀងជាក្រុមទី១រដូវកាលនេះដែលអាចរកបាន១០គ្រាប់ក្នុងមួយប្រកួត ក្រោយឈ្នះគិរីវង់សុខសែនជ័យ ១០ទល់នឹង០។
២. មិន រតនៈ ជាកីឡាករខ្មែរទី១រដូវកាលនេះដែលរកបាន៤គ្រាប់ក្នុង១ប្រកួត បន្ទាប់ពីបំប៉ោងសំណាញ់ទីគិរីវង់សុខសែនជ័យ។ គេក៏ជា top scorer ក្នុងស្រុកដែរ ដោយមានសរុប៦គ្រាប់ពីលើម៉ាត់ នូរុណ របស់បឹងកេត ១គ្រាប់។
៣. ២ គ្រាប់ក្នុងសំណាញ់គិរីវង់សុខសែនជ័យ មានន័យថា ខ្សែប្រយុទ្ធកាណាដា Marcus Haber បានវិលទៅកាន់កំពូល Top Scorers ដោយមាន១៧គ្រាប់ ច្រើនជាងខ្សែប្រយុទ្ធទ័ព Takumu Nishihara ១គ្រាប់។
៤. Mouzinho ខ្សែប្រយុទ្ធទីម័រខាងកើតរកគ្រាប់បាល់លើកដំបូងឲ្យអង្គរថាយហ្គឺរ ក្នុងជំនួបចាញ់វិសាខា ២ទល់នឹង៥។
៥. វិសាខាឡើងលេខ២ជំនួសបឹងកេត ខណៈភ្នំពេញក្រោនឡើងលេខ៤ជំនួសណាហ្គាវើលដ៍៕