ក្របខ័ណ្ឌ Serie A ត្រូវលេងបិទទ្វារកីឡដ្ឋាន១ខែដោយសារបញ្ហារាតត្បាតជំងឺកូរ៉ូណា
ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Serie A នឹងត្រូវលេងដោយបិទទ្វារកីឡដ្ឋានចំនួន១ខែរហូតដល់ថ្ងៃទី៣ ខែមេសា ខាងមុខនេះ ដោយសារតែបញ្ហារាតត្បាតជំងឺកូរ៉ូណា នេះបើតាមការប្រកាសរបស់រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី។
ក្រៅពីកីឡាបាល់ទាត់ គ្រប់កម្មវិធីកីឡាទាំងអស់នៅក្នុងប្រទេសអ៊ីតាលីក៏ត្រូវធ្វើឡើងដោយលេងបិទទ្វារដូចគ្នាផងដែរដោយសារការបារម្ភនៃការឆ្លងជំងឺកូរ៉ូណា ស្របពេលដែលក្របខ័ណ្ឌ Serie A បានផ្អាកការប្រកួតខ្លះៗចំនួន២សប្តាហ៍មកហើយ។
![](https://www.msrsport.com/wp-content/uploads/2020/03/inter-milan-1024x683-1024x683.jpg)
Inter Milan’s Argentine forward Mauro Icardi (C) celebrates with Inter Milan’s Slovak defender Milan Skriniar (R) as Inter Milan’s Croatian midfielder Ivan Perisic (L) reacts after Icardi scored an equalizer during the UEFA Champions League group B football match Inter Milan vs Barcelona on November 6, 2018 at San Siro stadium in Milan. (Photo by Miguel MEDINA / AFP) (Photo credit should read MIGUEL MEDINA/AFP/Getty Images)
គួរឱ្យដឹងថា ការចេញសេចក្តីថ្លែងការណ៍អំពីការផ្អាកនេះ ក្រោយពេលដែលមានមនុស្សឆ្លងវីរុសខាងលើនេះចំនួន២,៥០២នាក់ហើយនៅប្រទេសអ៊ីតាលី ហើយចំនួនអ្នកស្លាប់សរុបកើនដល់៧៩នាក់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍កីឡាជាច្រើនត្រូវបានផ្អាកនៅ៣តំបន់ផ្សេងគ្នាដូចជា Lombardy, Veneto និង Emilia Romagna រួមជាមួយនឹងតំបន់តផ្សេងទៀតផងដែរ។