Nguyen ត្រៀមផ្តួល សុខ ធី ដើម្បីមានឱកាសដណ្តើមខ្សែក្រវាត់ One ពី រតថាំង
យោងតាមសារព័ត៌មានប្រទេសវៀតណាមបានចុះផ្សាយថាអ្នកប្រដាល់ជួរមុខរបស់គេ Nguyen Tran Duy Nhat កំពុងដាក់គោលដៅផ្តួលកីឡាករគុនខ្មែរ សុខ ធី អោយសន្លប់ សម្រាប់ការជួបគ្នានៅថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២០ នាទីក្រុង ហូជីមិញ ក្នុងកម្មវិធី Heart-of-Heroes របស់ស្ថាប័ន One Championship ។
អ្នកប្រដាល់វៀតណាម រូបនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជនវៀតណាម បន្ទាប់ពីគេទើបចូលប្រឡូកក្នុងស្ថាប័ន One Championship បានរយៈពេល៦ខែ ដោយប្រកួត២ដង ផ្តួលដៃគូអោយសន្លប់ទាំងពីរដង ។ សម្រាប់ការជួបជាមួយកីឡាករខ្មែរ សុខ ធី ម្ចាស់ក្លិបប្រដាល់នៅទីក្រុងហូជីមិញ កំពុងហាត់ត្រៀមយ៉ាងល្អ ដើម្បីផ្តួល សុខ ធី មុនចប់ទឹក ពីព្រោះបើរូបគេឈ្នះនឹងក្លាយជាបេក្ខភាព មួយរូបដែលអាចឈានទៅដណ្តើមខ្សែក្រវាត់ ONE Flyweight Muay Thai ពីកីឡាករថៃ រតថាំង ដែលកំពុងកាន់កាប់ក្នុងប្រភេទទម្ងន់របស់គេនេះតែម្តង ។
ចំណែកកីឡាករ សុខ ធី ក៏ធ្លាប់មានប្រវិត្តជួបជាមួយកីឡាករថៃ រតថាំង ផងដែរដោយចាញ់ក្នុងទឹកទី២ និងការប្រកួតពីរលើកផ្សេងទៀត ក៏រូបគេមិនបានជោគជ័យដែរដោយចាញ់កីឡាករ ឡឺតសិលា ទាំងពីរដង ដោយលើកទី១ ចាញ់ដោយមិនអស់ចិត្ត ទើបខាងកម្មវិធីរៀបចំ ម្តងទៀត ៕